ពិធីបុណ្យក្នុងព្រះពុទ្ធសាសនា

ទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នា សូមព្រះមរមរាជានុញ្ញាតដ៌ខ្ពង់ខ្ពស់ជាទីបំផុត ក្រាបបង្គំថ្វាយព្រះរាជមហាកុសលចំពោះ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯករាជភាពជាតិខ្មែរ ជាទីសក្ការៈដ៌ខ្ពង់ខ្ពស់ជាទីបំផុត ដែលទ្រង់យាងសោយទីវង្គតក្នុងព្រះជន្មាយុ ៩០ វស្សា នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ វេលាម៉ោង ១:២០ នាទី ទៀបភ្លឺ ដោយជរាពាធ។ ឥទំ វោ បុញ្ញំ មហាវីររាជស្ស ហោតុ សុខិតោ ហោតុ មហាវីររាជា ក្នុងថ្ងៃប្រកបដោយទុក្ខក្រៀបក្រំនេះ ទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់ សូមលើកអញ្ជលី ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងបុណ្យកុសលគ្រប់យ៉ាងរបស់ទូលព្រះបង្គំ ខ្ញុំម្ចាស់ដែលបានបំពេញធ្វើមកហើយ សូមថ្វាយ ព្រះករុណាជាអម្ចាស់ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ សូមព្រះមហាវីរក្សត្រទ្រង់ព្រះមេត្តាអនុមោទនានូវបុណ្យកុសលនេះ ហើយសូមព្រះអង្គទ្រង់សម្រេចនូវព្រះបរមសុខគ្រប់យ៉ាង និងបានបដិសន្ធិ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូម ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ ជាទីសក្ការៈដ៌ខ្ពង់ខ្ពស់បំផុត ទ្រង់ទទួលនូវមហាកុសលទាំងឡាយនេះ អំពីទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នា។
  
​​ពិធីបុណ្យ
បុណ្យមាឃបូជា
បុណ្យពិសាខបូជា
បុណ្យចូលព្រះវស្សា
បុណ្យភ្ជំបិណ្ឌ
បុណ្យចេញព្រះវស្សា
បុណ្យកឋិនទាន
​​គេហទំព័រព៌ត័មាន
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo

បុណ្យកឋិនទាន

     ពាក្យថា "កឋិន" ជាភាសាបាលី សំដៅយកក្របក្តារ ដែលភិក្ខុសង្ឃ សម័យបូរាណឥណ្ឌា ប្រើសម្រាប់ដេរសំពត់ឆ្វើជាស្បង់ចីវរ ។ សំពត់ ដែលបានរៀបចំតាក់តែងឡើងនោះ មានឈ្មោះថា "សំពត់កឋិន" ។ បើតាមអដ្ឋកថា សំដៅយកពុទ្ធដីកាដែលព្រះពុទ្ធទ្រង់បានបញ្ញត្តិទុកមក ថាៈ កឋិន គឺការប្រជុំរួបរួម រូបធម៌និងនាមធម៌ ដែលប្រព្រឹត្តទៅក្នុង អត្ថន័យពីរយ៉ាងគឺ៖

     ១• "រស់បានដោយកម្រ" សមដូចវិគ្គហៈថា " កថតិ កិច្ឆេន ជីវតីតិ កឋិនោ។" ប្រែថា " សភាវឯណារស់នៅបានដោយកម្រ សភាវនោះហៅថា កឋិន" ។ ព្រោះលោកប្រៀបប្រដូចជាឈើស្នឹងដែលបុគ្គលកាត់ចាកចេញ ពីដើម ហើយយកទៅបោះ ភ្ជាប់នឹងដី រមែងដុះលូតលាស់ឬរស់នៅដោយ កម្រយ៉ាងណា ឯកិច្ចដែលនឹងកើតឡើង ឬក៏តាំងឡើងជាកឋិនពេញទី គឺបានដោយកម្រពន់ពេកណាស់ ក៏យ៉ាងនោះដែរ ។

     ២. "ពោលសរសើរ" ព្រោះចីវរទាន ដែលយើងបានកសាងជាកឋិន នោះជាទានពិសេសជាងទានដទៃ ដែលព្រះអរិយទាំងឡាយមាន ព្រះសម្ពុទ្ធជាប្រធាន តែងពោលសរសើរថា ជាទានវិសេស អាចរួបរួម ឬសង្គ្រោះ នូវអានិសង្ស៥យ៉ាង របស់ភិក្ខុអ្នកក្រាលគ្រង មិនអោយទៅ គ្រងនៅទីដទៃបាន សមដូចវិគ្គហៈថា " បញ្ច អានិសំសេ អញ្ញត្ថ គន្តុំ អទត្វា កថិតិ សង្គណ្ហាតីតិ កឋិនំ ។ "ប្រែថា" ធម្មជាតិឯណាក្រៀកទុកឬសង្គ្រោះ នូវអានិសង្សទាំង៥ មិនអោយទៅក្នុងទីដទៃបាន ធម្មជាតិនោះឈ្មោះថា "កឋិន "។

កឋិន នេះ អាចអោយសម្រេចផលដល់បុគ្គលទាំងពីរផ្នែក គឺ៖

     (១). ទាយក ឬ ទាយិកា ដែលជាអ្នកអោយ ត្រូវបានទទួលអានិសង្ស ច្រើន បានទទួលផលច្រើន ក្នុងអនាគតកាល មានការទទួលនូវសម្បត្តិ ក្នុងឋានទេវលោកជាដើម។

     (២). បដិគាហកៈ ដែលជាភិក្ខុអ្នកក្រាលគ្រងកឋិន ឬបុគ្គល ឬគណៈ ឬសង្ឃ ដែលបានអនុមោទនា ក៏ត្រូវបានសម្រេចនូវអានិសង្ស៥យ៉ាង ពេញលេញគ្រប់ក្រាន់ ដរាបដល់រយៈកាលនៃកឋិនខេត្ត។

ពិធីដែលទាយកទាយិកានាំយកសំពត់កឋិនទៅប្រគេនចំពោះភិក្ខុសង្ឃ ដែលបានគង់ចាំវស្សា អស់មួយត្រៃមាស(៣ខែ) ក្នុងអវាស(វត្ត)ណាមួយ ក្នុងកំណត់២៩ថ្ងៃ(ចាប់តាំងពីថ្ងៃ១រោច ខែអស្សុជ រហូតដល់ថ្ងៃ១៥កើត ពេញបូណ៌មី ខែកក្តឹក) អោយលោកក្រាលគ្រង មាន ឈ្មោះថា "បុណ្យកឋិន" ឬ " កឋិនទាន " ។ ចីវរកឋិន មិនខុសគ្នាអំពីចីវរទាន ដទៃ ទៀតទេ គ្រាន់តែការធ្វើបុណ្យកឋិនចីវរ មានកំណត់កាលបរិច្ឆេទ ច្បាស់លាស់ និងមានប្រជាប្រិយភាពច្រើន ដែលហៅថា " កាលទាន"។ បុណ្យកឋិនមានលក្ខណៈប្លែក៥យ៉ាង អំពីបុណ្យផ្សេងៗ និងក្លាយជា បុណ្យដ៏មានសារៈសំខាននៅក្នុងវត្តពុទ្ធសាសនា និងនៅក្នុងចំណោម ពុទ្ធបរិស័ទទូទៅ ។

លក្ខណៈប្លែក៥យ៉ាងនោះគឺ៖
១. ប្លែកដោយកាល
ព្រះពុទ្ធទ្រង់អនុញាតកឋិនកាល មានតែចំនួន២៩ថ្ងៃ គឺៈ ១៤ថ្ងៃក្នុងខែ អស្សុជ(កំណត់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោចឬខែដាច់) និង១៥ថ្ងៃក្នុង ខែកក្តឹក (កំណត់ពីថ្ងៃ១កើត ដល់ថ្ងៃ១៥កើត ពេញបូណ៌មី)។ រយៈពេល នេះ ហៅតាមពាក្យសាមញថា " រដូវកឋិន " ។ បុណ្យកឋិនធ្វើ បានតែម្តងគត់ ក្នុងមួយឆ្នាំ សាំរាប់វត្តមួយ និងត្រូវធ្វើតាមពេលកំណត់ មិន មានមុន និង មិនមានក្រោយ។ ភិក្ខុអាចទទួលសំពត់កឋិនបាន តែមួយដងគត់ក្នុងមួយរដូវកឋិន។


Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo
   រក្សាសិទ្ធិគ្រប់យ៉ាងដោយ ទុយ វុឌ្ឍី ចេញផ្សាយឆ្នាំ ២០១៣
កែសម្រួលឡើងវិញដោយ៖ វ៉ន ណារ៉ូ ខែកុម្ភះ ឆ្នាំ២០២២